(+855) 11 909 020 / 69 909 011

តើលោកអ្នកបានដឹងអ្វីខ្លះអំពី ច្រាំងអណ្តាត ? 

ច្រាំងអណ្តាតឬមានផ្សិតអណ្តាត គឺជារោគសញ្ញាមួយដែលបណ្តាល ឲ្យមានជាការកកក្តាំងសៗនៅលើអណ្តាតឬក្រអូមមាត់។ ជាទូរទៅច្រាំងអណ្តាតគឺភាគច្រើន ច្រើនកើតលើកូនក្មេងតូចៗឬមនុស្សចាស់ ដោយសារតែពួកគេមានប្រព័ន្ធការពារចុះខ្សោយ ដែលងាយមានការបង្ករឲ្យមានច្រាំងអណ្តាតនេះ។ 

នៅពេលមានច្រាំងអណ្តាតនេះគឺធ្វើឲ្យមានបញ្ហាដូចជា៖

  • មានការឈឺនិង ពិបាកក្នុងការបរិភោគអាហារឬផឹកទឹក
  • អណ្តាតមិនដឹងរស់ជាតិឬបាត់បង់រសជាតិ
  • ករណីខ្លាំងអាចដាច់ឬមានឈាមនៅអណ្តាត
  • កត្តាប្រឈមមុខ៖
  • អ្នកអាចមានការប្រឈមមុខនឹងមានបញ្ហាកើតច្រាំងអណ្តាតប្រសិនជាអ្នកជាអ្នកជំងឺ៖
  • ដែលមានប្រព័ន្ធការពារខ្សោយដូចជាអ្នកមានមហារីក,ជំងឺអេដស៍, ជំងឺទឹកនោមផ្អែមជាដើម
  • អ្នកដែលមានបញ្ហាផ្សិតនៅផ្លូវភេទសំរាប់ស្ត្រី 
  • អ្នកដែលប្រើថ្នាំមួយចំនួនដូចជា៖ prednisone, inhaled corticosteroids, ឬថ្នាំផ្សះច្រើន
  • អ្នកដែលមានបញ្ហាជំងឺក្នុងប្រអូមមាត់ដូចជា ការពាក់ឬពត់ធ្មេញ, ឬមានការស្ងួតមាត់ពេក ក៏ជាកត្តាប្រឈមមុខនឹងការមានច្រាំងអណ្តាតដែរ

ការការពារនិងព្យាបាល

  • ការលាងសំអាតមាត់អណ្តាតនិងធ្មេញឲ្យបានជាប្រចាំ
  • ធ្វើការពិនិត្យធ្មេញជាមួយគ្រូពេទ្យធ្មេញឲ្យបានត្រឹមត្រូវ
  • កាត់បន្ថយការបរិភោគអាហារផ្អែមពេក ពីព្រោះអាហារផ្អែមពេកងាយធ្វើឲ្យក្រុមមេរោគផ្សិតលូតលាស់
  • ធ្វើការគ្រប់គ្រងនិងតាមដានពីជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានត្រឹមត្រូវ
  • ពិសារទឹកឲ្យបានគ្រប់គ្រាន់កុំឲ្យក្រអូមមាត់ស្ងួតពេក
  • ការប្រើថ្នាំប្រឆាំងមេរោគផ្សិតអណ្តាត
  •  

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមទាញយកកម្មវិធីសុខក្រម នៅលើកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូ ស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា 
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ