តើលោកអ្នកបានដឹងអ្វីខ្លះអំពី ច្រាំងអណ្តាត ?
ច្រាំងអណ្តាតឬមានផ្សិតអណ្តាត គឺជារោគសញ្ញាមួយដែលបណ្តាល ឲ្យមានជាការកកក្តាំងសៗនៅលើអណ្តាតឬក្រអូមមាត់។ ជាទូរទៅច្រាំងអណ្តាតគឺភាគច្រើន ច្រើនកើតលើកូនក្មេងតូចៗឬមនុស្សចាស់ ដោយសារតែពួកគេមានប្រព័ន្ធការពារចុះខ្សោយ ដែលងាយមានការបង្ករឲ្យមានច្រាំងអណ្តាតនេះ។
នៅពេលមានច្រាំងអណ្តាតនេះគឺធ្វើឲ្យមានបញ្ហាដូចជា៖
- មានការឈឺនិង ពិបាកក្នុងការបរិភោគអាហារឬផឹកទឹក
- អណ្តាតមិនដឹងរស់ជាតិឬបាត់បង់រសជាតិ
- ករណីខ្លាំងអាចដាច់ឬមានឈាមនៅអណ្តាត
- កត្តាប្រឈមមុខ៖
- អ្នកអាចមានការប្រឈមមុខនឹងមានបញ្ហាកើតច្រាំងអណ្តាតប្រសិនជាអ្នកជាអ្នកជំងឺ៖
- ដែលមានប្រព័ន្ធការពារខ្សោយដូចជាអ្នកមានមហារីក,ជំងឺអេដស៍, ជំងឺទឹកនោមផ្អែមជាដើម
- អ្នកដែលមានបញ្ហាផ្សិតនៅផ្លូវភេទសំរាប់ស្ត្រី
- អ្នកដែលប្រើថ្នាំមួយចំនួនដូចជា៖ prednisone, inhaled corticosteroids, ឬថ្នាំផ្សះច្រើន
- អ្នកដែលមានបញ្ហាជំងឺក្នុងប្រអូមមាត់ដូចជា ការពាក់ឬពត់ធ្មេញ, ឬមានការស្ងួតមាត់ពេក ក៏ជាកត្តាប្រឈមមុខនឹងការមានច្រាំងអណ្តាតដែរ
ការការពារនិងព្យាបាល
- ការលាងសំអាតមាត់អណ្តាតនិងធ្មេញឲ្យបានជាប្រចាំ
- ធ្វើការពិនិត្យធ្មេញជាមួយគ្រូពេទ្យធ្មេញឲ្យបានត្រឹមត្រូវ
- កាត់បន្ថយការបរិភោគអាហារផ្អែមពេក ពីព្រោះអាហារផ្អែមពេកងាយធ្វើឲ្យក្រុមមេរោគផ្សិតលូតលាស់
- ធ្វើការគ្រប់គ្រងនិងតាមដានពីជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានត្រឹមត្រូវ
- ពិសារទឹកឲ្យបានគ្រប់គ្រាន់កុំឲ្យក្រអូមមាត់ស្ងួតពេក
- ការប្រើថ្នាំប្រឆាំងមេរោគផ្សិតអណ្តាត
-
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom
- សូមទាញយកកម្មវិធីសុខក្រម នៅលើកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូ ស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ